tag:blogger.com,1999:blog-29016597796526267112024-03-14T11:20:50.499-07:00សំនៀងកំណាព្យស្នេហ៍ SomneangKomnapSnaePrepared by: Mr.PHEN SOPHALផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.comBlogger26125tag:blogger.com,1999:blog-2901659779652626711.post-53144792121872210112014-06-12T06:33:00.000-07:002014-06-12T06:33:00.031-07:00លាស្នេហ៍កុលាបតាតឹម-សូមផ្ញើចម្រៀង សូរសៀងថ្ងួចថ្ងូរ

ផ្ដាំតាមវាយោ ជូនពរចរណៃ

កុលាបតាតឹម រៀមគ្មាននិស្ស័យ

រួមភិសសម័យ ក្រោយថ្ងៃរៀបការ។

-កំសួលទឹកភ្នែក រហែកដួងចិត្ត

ស្នេហ៍ស្រីអស់ស្និទ្ធ អាណិតមេត្តា

បានយល់កវី សម្ដីវោហារ

ភ្លេចអនុស្សា ធ្លាប់ចារកម្រង។

-ស្បូវមាស,កោះពេជ្រ ដើរផ្សាររាត្រី

កន្លែងមានន័យ រឿងស្រីនិងបង

ទន្លេបួនមុខ ក្ដីសុខកន្លង

កើយភ្លៅនួនល្អង ប្រះខ្នងលើថ្ម។

-លាហើយ តាតឹម ដែលខ្ញុំចាញ់ស្នេហ៍

ឱបទុក្ខគ្មានល្ហែ ព្រោះតែខ្លួនក្រ

មិនអាចឱ្យស្ងួន នឹមនួនរស់ល្អ

ជីវិតបវរ ដូចអ្នកទីក្រុង។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-3522340667286482392014-05-10T21:57:00.001-07:002014-05-10T21:57:20.046-07:00ខ្លាចហើយចិត្តប្រុស- ទុក្ខអើយ ទុក្ខខ្ញុំ មហាធំធេង

កើតទុក្ខម្នាក់ឯង ចម្បែងឱរា

ខ្លាចហើយចិត្តប្រុស ល្បិចកលឫស្យា

ជឿលង់ចិន្តា ស្មានថាគេស្មោះ ។

- បងមានប្រពន្ធ ថែមមានទាំងកូន

តាមលន់តួអូន ប្រាប់ស្ងួនកម្លោះ

ស្រឡាញ់ភក្ដី គ្មានថ្ងៃបង់បោះ

ប្រាថ្នារួមរស់ ជាប្រពន្ធប្ដី ។

- សែនឈឺចិត្តណាស់ ប៉ះប្រុសទុយ៌ស

គ្មានទំនួលខុស ត្រូវលើរូបស្រី

ប្រលោមបានចិត្ត នែបនិត្យមេត្រី

ប្រែប្រួលដោះដៃ វិលរកគូចាស់ ។

- ខ្ញុំសូមស្មារលា កុំឲ្យជួបទៀត

បន់ផ្សងគ្រប់ជាតិ ឃ្លាតស្នេហ៍វិបល្លាស

យល់តែស្នេហា ចិន្តាល្អល្អះ

ចៀសឆ្ងាយ កុំប៉ះនឹងប្ដីគេអើយ...។/

និពន្ធដោយ៖ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-27420760153479645902014-05-10T21:35:00.003-07:002014-05-10T21:45:54.933-07:00ភូមិបេង ដួងចិត្ត- ស្បែកសម្បុរព្រឺ ឮផ្គរគ្រហឹម

រឭកណាស់ខ្ញុំ ឱះឱ! ភូមិបេង

ប្រវត្តិរឿងរ៉ាវ ដិតដៅពីក្មេង

រត់ដេញគ្នាលេង កាត់ទឹកក្នុងស្រែ ។

- ពេលល្ងាចតាមឪ ទៅដាក់បង្កៃ

ដើរកាត់ប្រឡាយ ត្រពាំងសង្កែ

ខ្វែងបៀ ទឹកហូរ ជំនោរដើមខែ

សែននឹកម្ល៉េះទេ! ព្រះម្ចាស់ថ្លៃអើយ..។

- កកោរខ្នងជ្រុង ដើមកណ្ដុរបី

មាត់ព្រែកជីកថ្មី ខ្យល់បក់រំភើយ

ម៉ែច្រៀងបំពេ ឲ្យកូនគេងកើយ

កល់ភ្លៅជាខ្នើយ ម្លប់អាកាស្យ៉ា ។

- មេឃដី ព្រៃភ្នំ ជួយចាំដួងចិត្ត

ជាតិក្រោយមានពិត សូមផ្សងសច្ចា

ជួបជុំបងប្អូន ម៉ែឪដូនតា

បានកើតរូបា នឹងភូមិបេងទៀត ។/

និពន្ធដោយៈ ផែន សុផល

ផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-12339396297576935732014-01-09T19:01:00.001-08:002014-01-09T19:01:31.789-08:00ទណ្ឌកម្មស្នេហ៍-ឈរប្របមាត់បឹង សម្លឹងទឹកហូរ

ទឹកភ្នែកជន់ជោរ ស្រក់ហូរឥតល្ហែ

សែនស្ដាយស្រណោះ ចិត្តស្មោះបងថែ

មិនគួរបែកបែរ ចោលស្នេហ៍ថ្លើមថ្លៃ។

-រឿងរ៉ាវជីវិត រួបរឹតបញ្ហា

នឹកឃើញម្ដងណា ខ្លោចផ្សាពេកក្រៃ

សឹងតែលែងនៅ ចេញទៅឲ្យឆ្ងាយ

ក្រែងបានរសាយ ខ្វល់ខ្វាយគំនិត។

-ឱ! ស្ពានមានជ័យ ក្រុងសែនមនោរម្យ

កុំសើច កុំយំ រឿងខ្ញុំខូចចិត្ត

ប្រាសព្រាត់មាសឆ្អិន ម្ដាយមិនអាណិត

ឃើញប្រុស ក្រ ពិត ឥតត្រាប្រណី។

-បងអើយ អូនគ្មានបំណងបែកទេ!

ដួងចិត្តនៅតែ ពុំប្រែសម្ដី

សម្បថលើភ្នំ យាយផ្លុំសក្ខី

អស់ពៀរអប្រិយ វិលវៃរកបង...។/

និពន្ធដោយ៖ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-55123292580260763062014-01-09T18:49:00.004-08:002014-01-09T18:49:50.890-08:00ទឹកភ្នែក នាងណាវី-អាសូរ ណាវី នារីអភ័ព្វ

ជួបរឿងជូរចត់ កម្សត់ម្ល៉េះទេ!

ឪពុកស្លាប់ទៅ នៅសល់តែម៉ែ

ទុក្ខព្រួយឥតល្ហែ នឹងខ្សែជីវិត។

-ស្នេហាជួបព្យុះ ព្យោមាឧបសគ្គ

រារាំងថ្នាំងថ្នាក់ ប្រទាក់ដួងចិត្ត

ឪចុងអប្រិយ យល់ខ្លីគំនិត

ប្រាថ្នារួបរឹត ងងឹតព្រោះកាម។

-កើតចិត្តក្រៀមក្រំ តែងយំប្រាប់មេឃ

សោកសៅពន់ពេក ទឹកភ្នែករហាម

ដំបៅបេះដូង លើទ្រូងគ្មានស្នាម

ប្រុសល្អតោងតាម សង្គ្រោះរូបស្រី។

-ស្នេហ៍ស្មោះពុុំព្រាត់ មិនភ្លាត់ឆ្ងាយគ្នា

ម្ដាយផុតជន្មា កម្មពៀរលោកិយ

ចំណានកួចផ្សង វេញក្រងនិស្ស័យ

ជាគូសាមី រៀងដរាបអើយ ។/

និពន្ធដោយ៖ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-79637590626223328072013-10-28T06:41:00.000-07:002013-10-28T06:41:36.127-07:00រាត្រី បងព្រួយ-រាត្រី ត្រជាក់ ខ្យល់ធ្លាក់ផាត់មុង

ងងឹតសូន្យសុង ពុំមានរស្មី

មានតែតារា រះនៅសែនឆ្ងាយ

ព្រិចៗរាយប៉ាយ លើផ្ទៃមេឃា។

-អង្គុយម្នាក់ឯង រែងសោកស្រណោះ

ងើយមើលមេឃខ្ពស់ នឹកស្រស់ពុំងា

ស្ដាប់សត្វក្បែរខ្ទម យំឆ្លើយឆ្លងគ្នា

ចំអកនិន្ទា រឿងរ៉ាវស្នេហ៍បង។

-ឱ! រាត្រីអើយ ប្រុសព្រួយគ្មានល្ហែ

ខ្លាចតែក្ដីស្នេហ៍ មិនដូចបំណង

ខ្លាចដល់ថ្ងៃមួយ អូនចាកចោលបង

ខ្លាចស្នេហាឆ្លង វេហាមិនបាន។

ផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-5010406799587771062013-10-28T01:58:00.000-07:002013-10-28T01:58:26.307-07:00ជីវិតអស់ន័យ-ផែនដីវិលវល់ អូនកល់គំនិត

ប្រុសបងបែកចិត្ត ពុំអាណិតស្រី

ឱ្យអូនក្អួតឈាម ក្រំក្រៀមរាល់ថ្ងៃ

រៀបការគូថ្មី ចោលស្រីទៅហើយ។

-បងអើយ អើយបង អូនទួញសោកយំ

ទុក្ខធំជាងភ្នំ គ្មានអ្នកដឹងឡើយ

សេចក្ដីស្នេហា នឹកថាដល់ត្រើយ

បានរស់កៀកកើយ ក្បែរទ្រូងវរមិត្រ។

-បំណងពេលនេះ ត្រូវរលាយអស់

ប្រែប្រួល ព្រោះប្រុស ចិត្តខ្មៅ ងងឹត

យល់ន័យស្នេហ៍ដែរ តែមិនយល់ចិត្ត

ស៊ូក្ស័យជីវិត ស្នេហ៍ពិត ភក្ដី។

-លាហើយ ព្រៃវែង ស្រីលែងមានកម្ម

លាអ្នកមានគុណ ធ្ងន់លើសផែនដី

លាមិត្ត លាញាតិ ឃ្លាតពុំវិលកាយ

ជីវិតអស់ន័យ ដោយសារ ប្រុសក្បត់។/

និពន្ធដោយៈ ផែន សុផល

ផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-39498172283191569452013-10-28T01:39:00.000-07:002013-10-28T01:39:04.239-07:00រាត្រី អូនយំ-យប់យន់សែនស្ងាត់ ចន្ទអ័ព្ទរស្មី

ប្រៀបបានដូចស្រី អ័ព្ទព្រាត់ក្ដីស្នេហ៍

ឆាកល្ខោនស្នេហា ក្បត់ចិត្តប្រួលប្រែ

ទុក្ខព្រួយឥតល្ហែ ឈឺផ្សាកន្លង។

-ដួងចិត្តអូនស្មោះ តែប្រុសវរមិត្រ

ក្នុងមួយជីវិត មិនគិតសៅហ្មង

ឱ្យតែបានរស់ក្បែរទ្រូងនួនល្អង

បងអើយ អើយបង នេះបំណងស្រី។

-អូនខុសរឿងអ្វី? ប្រុសថ្លៃចោលស្នេហ៍

ស្រណោះយប់ខែ ចន្ទពេញបូណ៌មី

បងធ្លាប់ប្រាប់អូន ថាកុំឱ្យភ័យ

មិនប្រែដោះដៃ ចោលផ្កាក្រពុំ។

-យប់នេះ អូនយំ យំមួយរាត្រី

ឆ្អែតនឹងសម្ដី វិប្បយោគស្នេហ៍ខ្ញុំ

ទឹកភ្នែកអូនហូរ ជន់ជោរក្ដៅងំ

លាស្នេហ៍ក្រៀមក្រំ ព្រោះប្រុសចិត្តក្បត់។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-744420594459463282013-10-26T04:59:00.000-07:002013-10-26T04:59:06.831-07:00ឃ្លាតកាយអាល័យស្រុក-ខ្ញុំសែនរឭក នឹកស្រុកកន្លង

ឃ្លាតកាយមកចង ចិត្តលើដីថ្មី

នឹកម៉ែ នឹកពុក បងប្អូនប្រុសស្រី

ចាកចោលទឹកដី ជាងដប់ឆ្នាំហើយ។

-នឹកណាស់ ព្រះអើយ នឹកអស់ភូមិរ៉ា

មិនដឹងឆ្នាំណា? បានជួបវិញឡើយ

ពេលនេះ ខ្លួនឃ្លាត គ្មានទីកោះត្រើយ

អនិច្ចា! ខ្លួនអើយ រងទុក្ខសៅហ្មង។

-ប៉ុន្មានឆ្នាំនេះ មិនអាចទៅវិញ!

ចិត្តសែនទោម្នេញ ដូចគេចាប់ចង

អូររាំង ភូមិបេង រែងឆ្ងាយកន្លង

ខ្ញុំមានបំណង ចង់ជួបតែអ្នក។

-នឹកណាស់ នឹកណាស់ នឹកស្រែចម្ការ

នឹកគោឆ្កែឆ្មាធ្លាប់វាយទាត់ធាក់

នឹកពាក្យសម្ដី ឥតក្ដីថ្នមថ្នាក់

នឹកគ្រប់មិត្តភ័ក្តិ រៀនវិទ្យាល័យ។

-នឹកតូប នឹកតុ នឹកគ្រូអាចារ្យ

ពេលនឹកម្ដងណា ខ្ញុំតែងស្រមៃ

នឹកមិត្តសម្លាញ់ ធ្លាប់រួមប្រាស្រ័យ

មិនដឹងនិស្ស័យ ពួកគេយ៉ាងណា? ។

-ក្នុងចំណោមមិត្ត អភ័ព្វតែខ្ញុំ

រស់ក្នុងសង្គម ពុំសូវថ្លៃថ្លា

ត្រឹមគ្រូបង្រៀន មធ្យមសិក្សា

មិនដឹងឆ្នាំណា? រស់បានប្រពៃ។

-និយាយប្រាក់ខែ តិចតួចស្ដួចណាស់

នេះខ្ញុំគិតច្បាស់ អត់ជក់បារី

មិនសេពគ្រឿងញៀន បនល្បែងស្រាស្រី

ខ្ញុំរស់ទាំងក្ដី វេទនាចិន្ដា។

-ជីវិតរាល់ថ្ងៃ រស់ចាំទន្ទឹង

រស់គ្មានទីពឹង សែនខ្លោចឱរា

កុំតែមានចិត្តមនសិការ

ដល់ជោគវាសនា កូនខ្មែរប្រុសស្រី។

-ពេលនេះ ឃ្លាតកាយអាល័យនឹកស្រុក

សង្ឃឹមថ្ងៃមុខ ជួបអ្នកជាថ្មី

ឱះឱ! ភូមិបេង កំណើតកវី

ទឹកដីឧត្តម កាលវ័យកុមារ។/

និពន្ធដោយៈ ផែន សុផល

ផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-75508501822517371082013-10-23T23:42:00.001-07:002013-10-23T23:42:30.814-07:00បំភ្លេចមិនបាន-អត់ប្រាក់! បងអាចឃាត់ចិត្តចាយបាន

តែអត់កល្យាណ ឃាត់មិនបានទេ

ដែលប្រុសបងស្នេហ៍ ស្មើនឹងសង្ខារ។

-សំនៀងអូនច្រៀង បំពេរបងគេង

ទំនុកគ្មានភ្លេង ផ្ញើតាមវាតា

ពីរោះរងំ សណ្ដំចិន្ដា

មនោរម្យម្ល៉េះណា..ខ្ទមស្បូវក្នុងស្រែ។

-ទោះរូបកាយពៅ នៅឆ្ងាយប្រុសបង

ដួងចិត្តចំណង ហាក់ដូចនៅក្បែរ

មិនថាព្រឹកថ្ងៃ រាត្រីផងដែរ

សុខទុក្ខទាំងទ្វេ ឆ្លើយឆ្លងប្រាប់គ្នា។

-រៀមតែងសញ្ជឹង រង់ចាំជានិច្ច

មិនអាចបំភ្លេច ស្រស់កែវពុំងា

ស្រលាញ់អូនម្នាក់ ស្មោះស្ម័គ្រគ្រប់គ្រា

រក្សាឈ្មោះជា ប្រុសចិត្តបរិសុទ្ធ។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-27220273490323421642013-10-20T01:32:00.000-07:002013-10-22T06:23:47.395-07:00សំណើចចំអក សត្វមៀម-យប់ដប់ប្រាំកើត ចន្ទអើតប៉ប្រិម

រះឆ្ងាយសន្លឹម នៅលើមេឃា

តារាព្រោងព្រាត ប្រជ្រៀតគ្នីគ្នា

ចាំងផ្ទៃគង្គា សោភាម្ល៉េះទេ!។

-ខ្ញុំឈរលើស្ពាន អត់ហ៊ានមាត់ឮ

ស្ដាប់សត្វមៀមឌឺ ថ្លែងរឿងមាសមេ

ថាស្រីមានថ្មី មិនស្ម័គ្រឡើយស្នេហ៍

ត្បិតប្រុសក្រល្ហែ រហាមជីវិត។

-នែ៎! មៀមចង្រៃ សម្ដីគម្រក់

អ្នកឯងអាក្រក់ ស៊កថ្លែងមិនពិត

នាងស្រលាញ់ខ្ញុំ ឥតប្រែប្រួលចិត្ត

ស្បថស្បែរួបរឹត ប្ដូរផ្ដាច់សង្ខារ។

-បើក្ដីស្នេហ៍យើង ដូចមៀមពោលនោះ

រៀមមិនយកទោស ឬខឹងជីវា

មានតែចងដៃ ជូនពរសង្សារ

មង្គលក្រោយការ ដរាបរៀងអើយ...។/

និពន្ធដោយៈ ផែន សុផល ផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-23090239451108767572013-10-17T19:13:00.000-07:002013-10-17T19:13:42.089-07:00តាកែវ មាត់ស្ទឹងស្នេហា-តាកែវ តាកែវ មាត់ស្ទឹងស្នេហា

ក្រោមដួងចន្ទ្រថ្លា តារារះឆ្ងាយ

ឯធាតុអាកាស ស្រឡះរីករាយ

ជំនោរពីអាយ សាយក្លិនបទុម។

-អូនកើយភ្លៅបង លើបង់មាត់ស្ទឹង

ហត្ថាព្រលឹង ប្រលោមបីបម

នាសាផ្ដេកផ្តិត ស្រូបក្លិនថ្ពាល់មុំ

សម្ដីប្រុសសុំ សេចក្ដីស្នេហ៍ពិត។

-បួនឆ្នាំ បងផ្ដាំ រៀនចប់បរិញ្ញា!

នឹងឱ្យមេបា ចូលស្ដីវរមិត្រ

អូនអររំជើប រំភើបក្នុងចិត្ត

រួមរស់កៀកកិត នែបនិត្យមេត្រី។

-បងអើយ...បើបាន ស្គាល់ប្រាណនួនល្អង

សូមកុំបែរខ្នង ដោះដៃចោលស្រី

អូនស៊ូលំបាក រង់ចាំថ្លើមថ្លៃ

បំពេញនិស្ស័យ ជាគូជីវិត...។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-68960286071271418262013-10-17T06:04:00.001-07:002013-10-17T06:04:30.578-07:00កញ្ជនី បណ្ដូលចិត្ត-ឱ! កញ្ជនី...បណ្ដូលចិត្ត បងអើយ!

ច្រើនឆ្នាំទៅហើយ ដែលឃ្លាតឆ្ងាយស្រី

សុខទុក្ខម្ដេចម្ដា? ចុះកូនក្នុងផ្ទៃ

ប្រសូតហើយហី ធំធាត់ប៉ុនណា? ។

-បងព្រាត់ពីអូន ព្រោះខ្លួនក្រទ្រព្យ

យសស័ក្ដិមកផ្គាប់ ចិត្តម្ដាយជីវា

ណាមួយ បងគ្មានញាតិមិត្តគ្រួសារ

តែលតោលវាសនា ឯកាជីវិត។

-អូននឹកឃើញទេ ស្នេហ៍ក្បែរមាត់បឹង

បីបមព្រលឹង ប្រលោមនែបនិត្យ

រួមរ័ក្សស្នេហា ពេលមេឃងងឹត

សម្រស់ដួងចិត្ត រឹតមានរស្មី។

-សែននឹកអូនណាស់ កញ្ជនី មាសបង

រាល់ថ្ងៃកួចផ្សង ជួបភក្ត្រជាថ្មី

ចង់ឃើញតំណក់ឈាមរួមនិស្ស័យ

ចម្រើនពេញវ័យ ដូចបងដែរទេ? ។/

និពន្ធដោយៈ ផែន សុផល

ផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-57501058547744942662013-10-17T02:15:00.001-07:002013-10-17T02:15:39.320-07:00បុប្ផា នៃភូមិតាតឹម-ឱបដៃមាត់ទឹក ឈរភ្លឹកញញឹម

លួចនឹកសង្ឃឹម ជួបស្នេហ៍ថ្មោងថ្មី

បុប្ផាមួយទង ចងចិត្តកវី

បុណ្យព្រេងនិស្ស័យ បានស្គាល់ជីវា។

-ឱ! ភូមិតាតឹម ខ្ញុំចាំមិនភ្លេច

ចាំជាប់ជានិច្ច នៅក្នុងចិន្ដា

មាណវីស្រុកស្រែ គួរឱ្យស្នេហា

ឫកពារកិរិយា សែនសមល្អគន់។

-ខ្យល់អើយ..នាំផ្លូវ បក់ទៅប្រាប់ស្រី

ពាក្យពេចន៍កវី ឱ្យថ្លៃដឹងមុន

ថាប្រុសស្ម័គ្រស្មោះ ឥតមានទ្រព្យធន

គាប់ចិត្តតូចតន់ ទេណានួនល្អង។

-ក្នុងមួយជាតិនេះ រៀមទើបតែយល់

អ្វីដែលស្រីផ្ដល់ ចំពោះរូបបង

ក្ដីស្នេហ៍បរិសុទ្ធ ចេញពីដើមទ្រូង

ភាសាបេះដូង ឱ្យបងស្លាប់ចិត្ត...។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com1tag:blogger.com,1999:blog-2901659779652626711.post-54763453620670841872013-10-17T01:42:00.002-07:002013-10-17T01:47:09.459-07:00សំណោកចិត្តអតីតស្នេហ៍-ដល់ភូមិកំពង់ ខ្ញុំសំណោកចិត្ត!

នឹកស្នេហ៍អតីត កាលវិទ្យាល័យ

រៀនថ្នាក់រួមគ្នា អង្គុយជិតស្រី

ពាក្យពេចន៍មានន័យ ច្រើនរាប់មិនអស់។

-ជ្រោះផ្អោកទឹកធ្លាក់ ជើងភ្នំបាយ៉ង់

ភូមិត្រពាំងស្រង់ ពោធិ៍រោង គោកខ្ពស់

ភូមិត្រើយទន្លាប់ ទើបជាប់មានឈ្មោះ

ទេសភាពល្អស្រស់ ស្រែស្រូវភោក្ដា។

-ជំនោរប៉ើយៗ ល្ហៀកល្ហើយមាត់បឹង

ឈរគន់សញ្ជឹង សម្លឹងជលសារ

សម្លេងខ្លងខែក ជ្រែកណែនសោតា

ស្រណោះសង្សារ ជាងដប់ឆ្នាំប្លាយ។

-ឱ! អូន កញ្ជនី នារីអភ័ព្វ

មិនគួរឡើយស្លាប់ ទៅទាំងក្មេងខ្ចី

ព្រោះតែស្ងួនស្មោះ ជាកល្យាណី

សម្រេចចិត្តខ្លី ក្ស័យដើម្បីបង..។/

និពន្ធដោយៈ ផែន សុផល

ផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-41898377474263945882013-10-17T01:06:00.000-07:002013-10-17T01:06:21.538-07:00ចិត្តបងសង្វេគ-ចិត្តអើយ..ពីមុន ទោះទុក្ខប៉ុនណា!

មិនចេះសោកា នឹកថាសង្វេគ

តែឥឡូវនេះ ចិត្តប្រេះស្រាំបែក

ព្រោះស្នេហ៍រហែក ចែកផ្លូវផ្សេងគ្នា។

-អង្រឹងធ្លាប់គេង អូនលែងស្រណោះ

សន្យាស្ម័គ្រស្មោះ ផ្ដោះផ្ដងសន្ទនា

ស្រីកើយភ្លៅបង គយគន់ចន្ទ្រា

ក្បែរខ្ទមជរា រមនាសុខសាន្ដ។

-ខ្លែងស្រាកស្រែកយំ មុំភ័យមើលបង

ឆ្កែលូឆ្លើយឆ្លង នួនល្អងព្រឺប្រាណ

រៀមយកដៃឱប ក្រសោបកល្យាណ

ឆាកល្ខោនឥតដាន ស្មានមិនប្រួលប្រែ។

-អូនភ្លេចសន្យា ថែមមានគូថ្មី

ចោលប្រុសកវី ដែលស្រីធ្លាប់ស្នេហ៍

តើពាក្យបរិសុទ្ធ នៅឯណាដែរ?

ឬមួយមាសមេ ភ្លេចអស់ទៅហើយ...។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-8506713725546107182013-10-17T00:37:00.002-07:002013-10-17T00:46:30.191-07:00ជាប់ចិត្តក្រុងសែនមនោរម្យ-ចុះពីរថយន្ដ គយគន់ទេសភាព

ក្រោមថ្ងៃទន់ទាប រៀបអស្ដង្គត់

រស្មីចាំងច្រាល ផ្ដើមសាយរលត់

អារម្មណ៍ស្រយុត រែងស្លុតចិន្ដា។

-ក្រុងសែនមនោរម្យ វាលធំអន្លាយ

មើលទៅរីករាយ ស្បើយពីទុក្ខា

វាលស្មៅខៀវខ្ចី ព្រឹក្សព្រៃពណ៌ផ្កា

ជ្រលងបព្វតា ស្រណោះពេកក្រៃ។

-វង្វង់គោព្រៃ ស្គាល់កែវវរមិត្រ

កវីចាប់ចិត្ត ជាប់ស្អិតនិស្ស័យ

កុលាបសែនស្រស់ ទើបតែពេញវ័យ

បង្ហាញរូបកាយ ក្បែរសាលារៀន។

-បើមានព្រេងបុណ្យ កុសលពិតនោះ

សូមជួយសន្ដោស ប្រោសព្រំប្រទាន

ឱ្យបានជួបស្រី ជាគូឆ្លងស្ពាន

ឆ្ពោះទៅវិមាន សុខសាន្ដរៀងអើយ..។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-67656044664769999902013-10-15T02:09:00.001-07:002013-11-02T21:24:58.099-07:00អក្ខរាចារតាមស្លាបមាន់- ផ្ទៃមេឃស្ងប់ខ្យល់ រចល់ក្ដៅស្អុះ

ពពកខ្មៅដុះ ដេរដាសវេហា

ម្រឹគីម្រឹគា នាំគ្នាយាត្រា

ពីព្រៃព្រឹក្សា ស្វែងរកចំណី។

- ចំណែករូបខ្ញុំ ខុសពីសព្វសត្វ

អង្គុយស្ងៀមស្ងាត់ ចងក្រងសម្ដី

រើសស្លាបមាន់ជ្រុះដែលធ្លាក់លើដី

ចារទំនុកថ្មីផ្ញើស្រីសំណព្វ។

- ចារមួយចំអែត បណ្ដែតតាមទឹក

ស្នេហ៍បងព្រួយនឹកគ្មានថ្ងៃប្រែស្អប់

បងរង់ចាំស្ងួន អូនវិលត្រឡប់

និពន្ធបញ្ចប់ ប្រលោមលោកស្នេហ៍។

- ឱ! ស្លាបមាន់អើយ កុំឡើយកឿងកល់

ដល់ដៃនិមល ទើបចិត្តបងល្ហែ

បើមែកឈើស្កាត់ អ្នកត្រូវត្អូញត្អែរ

ប្រាប់ថាក្ដីស្នេហ៍ កវីធំធេង...។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-71586872283976541062013-10-14T19:21:00.000-07:002013-10-15T01:58:24.975-07:00ប្រាំឆ្នាំឃ្លាតស្នេហ៍- សាលក្រមដីកា ជាប់គុកប្រាំឆ្នាំ

នេះគឺជាកម្មពៀរបងទេស្រី!

ពីថ្ងៃនេះទៅ ខានឃើញភក្ត្រថ្លៃ

លែងបានស្រដីនឹងស្រីទៀតហើយ។

- មានតែដួងចន្ទ នៅលើមេឃា

ដឹងពីវេរា បងណាត្រាណត្រើយ

បេះដូងសម្ងាត់ ពិបាកឆ្លងឆ្លើយ

ពៅព្រលឹងអើយ...ទ្រូងបងចម្បែង។

- យប់ហ្នឹង បងដឹងថាកែវវមិត្រ

នាងគិតដល់បង សៅហ្មងម្នាក់ឯង

ថែមទាំងមុងភួយ ខ្នើយគងបន្លែង

រាត្រីអូនគេងព្រួយព្រោះនឹកបង។

- រៀមចង់ប្រាប់ស្ងួនពីដួងហឫទ័យ

ថាចិត្ត ស្នេហ៍ស្រី ពេកក្រៃកន្លង

ខ្លាចពៅនាងខឹង លែងស្ដីរកបង

ស៊ូលេបបំណង លាក់ក្នុងឱរា។/

និពន្ធដោយ: ផែន សុផល

ផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-32435631469372349982013-09-26T22:13:00.002-07:002013-09-26T22:13:16.858-07:00រឭកនួនល្អង- ផ្គរលាន់គគ្រឹម គ្រហ៊ឹមខ្យល់ខ្លាំង

ផ្លេកបន្ទោរចាំង ស្នូរផាំងញ័រដី

គ្រាប់ភ្លៀងធ្លាក់ខ្ជោក ដាបចុងឫស្សី

ពព្លាក់យំភ័យ ហើរចោលទ្រនំ។

- កូនខ្ទមប្រក់ស្បូវ ដេកនៅម្នាក់ឯង

កើតទុក្ខចម្បែង ចិត្តរែងក្រៀមក្រំ

ដៃឱបដើមទ្រូង បេះដូងរណ្ដំ

ព្រួយបងប៉ុនភ្នំ សែនធំល្វឹងល្វើយ។

- រាត្រីងងឹត បងគិតច្រើនដង

រឭកនួនល្អង ធ្លាប់គេងរួមខ្នើយ

ផ្ដោះផ្ដងសម្ដី ស្នេហាកៀកកើយ

ព្យុះស្នេហ៍ឆ្លងត្រើយ ដល់ឋានសួគ៌ា។

- សំណោកជីវិត រឿងពិតកវី

និរាសព្រាត់ស្រី ព្រោះកម្មផ្ដន្ទា

ម្ដាយអូនបំបែក ខ័ណ្ឌចែកផ្លូវគ្នា

ឱ្យពៅពុំងា រៀបការចោលបង។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-22206879129073200422013-09-17T22:25:00.004-07:002013-09-17T22:43:27.788-07:00បេះដូងឈឺផ្សា-ខ្យល់បក់វូៗ យោលយោគមែកជ្រៃ

ពពូលយំភ័យ ហើរចោលទ្រនំ

ផ្ទៃមេឃស្រឡះ ច័ន្ទរះពេញវង់

អនិច្ចា អើយ ខ្ញុំ ទុក្ខធំព្រោះស្នេហ៍។

-អង្គុយម្នាក់ឯង ចិត្តរែងក្រៀមក្រោះ

កើតក្ដីស្រណោះ ស្រណោកម្ល៉េះទេ!!

ស្ដាយវ័យក្រមុំ ខំរក្សាថែ

លួចក្បត់ឪម៉ែ ចាកប្រពៃណី។

-ស្បថស្បែរយដង បងពោលមុខអូន

ភក្ដីនឹមនួន លុះសូន្យជីវី

អាណិតស្រលាញ់គិតគ្រប់នាទី

ប្រុសឆោមឆវីគូព្រេងវាសនា។

-ម្ដេចឡើយពេលនេះ ស្នេហ៍ប្រែជូរចត់

ពាក្យពេចន៍សម្បថឱ្យអូនឈឺផ្សា

បងមានអ្នកថ្មី បំភ្លេចសន្យា

បេះដូងឯកា លើស្នេហាកម្ម។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-42580436519236305062013-09-01T18:38:00.001-07:002013-09-01T18:38:10.691-07:00ជីវិតអស់ន័យ-ផែនដីវិលវល់ អូនពុលគំនិត

ប្រុសបងបែកចិត្តគ្មានអាណិតស្រី

ឱ្យអូនក្អួតឈាមក្រំក្រៀមរាល់ថ្ងៃ

រៀបការគូថ្មី ចោលស្រីទៅហើយ។

-បងអើយ អើយបង អូនទួញសោកយំ

ទុក្ខពូនជាភ្នំ គ្មានអ្នកដឹងឡើយ

សេចក្ដីស្នេហា នឹកថាដល់ត្រើយ

បានរស់កៀកកើយក្បែរទ្រូងវរមិត្រ។

-បំណងពេលនេះ ត្រូវរលាយអស់

ប្រែប្រួលព្រោះប្រុសចិត្តខ្មៅងងឹត

យល់ន័យស្នេហ៍ដែរ តែមិនយល់ចិត្ត

ស៊ូក្ស័យជីវិត ស្នេហ៍ពិតភក្ដី។

-លាហើយ ព្រៃវែង ស្រីលែងមានកម្ម

លាអ្នកមានគុណ ធ្ងន់លើសផែនដី

លាមិត្ត លាញាតិ ឃ្លាតពុំវិលកាយ

ជីវិតអស់ន័យ ដោយសារប្រុសក្បត់។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-43685887610028767532013-08-17T03:53:00.000-07:002013-09-01T18:25:42.734-07:00ទឹកភ្នែកមួយពាន់តំណក់-ថ្ងៃស្អែក ថ្ងៃស្អែក ថ្ងៃទុក្ខក្រៀមក្រំ

ថ្ងៃស្អែកការមុំ បងយំអាល័យ

ស្ដាយរសជាតិស្នេហ៍ខំថែយូរថ្ងៃ

ប្រែគ្មានតម្លៃ រីងរៃឈឺផ្សា។

-សម្ដីចុងក្រោយ ឱ្យបងទឹកភ្នែក

ស្រណោះពន់ពេកដេកណែនឱរា

មិត្តភាពចិត្តស្មោះប្រែក្លាយប្រេះឆា

ស្រីលែងមេត្តាអាណិតដល់បង។

-យប់នេះ ទឹកភ្នែកបងត្រូវហូរស្រក់

មួយពាន់តំណក់ព្រោះតែនួនល្អង

ភ្លេចពាក្យសន្យាដែលយើងបានផ្សង

ធ្វើជាគូគ្រងលុះក្ស័យជីវិត។

-ភូមិដោះក្រមុំ សត្វយំមាត់អូរ

ខ្ទមស្បូវថ្ងួចថ្ងូរ នឹកស្រស់វរមិត្រ

ខានស្ដាប់វាចាសង្សារដួងចិត្ត

តែងមកនែបនិត្យ ជិតថ្ងៃរៀបលិច។/

និពន្ធដោយៈ ផែន សុផល

ផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-85069028016874159222013-08-03T05:52:00.000-07:002013-10-28T01:23:18.475-07:00ស្រណោះស្នេហ៍កុលាបជ្រៃសែន- ថ្ងៃលិចក្រោយផ្ទះ ចាំងជះពន្លឺ

រស្មីផ្លេកភ្លឺ ពណ៌ក្រហមឆ្អិន

រុក្ខជាតិឆេះខ្លោច កំឡោចឈួលក្លិន

បងឈរសុបិន ស្រណោះក្លិនស្នេហ៍ ។

- យប់នេះ បងត្រូវយំសារជាថ្មី

ព្រោះតែរូបស្រី ផ្លាស់ចិត្តប្រួលប្រែ

ភ្លេងការល្វើយៗ កើតទុក្ខម្ល៉េះទេ!!!

ខ្ញុំយំគ្មានល្ហែ ស្ដាយគូសង្សារ ។

- ឱ! ភូមិជ្រៃសែន បងណែនទ្រូងណាស់

អូនអើយ ប្រុសខ្មាសញាតិធ្លាប់ចរចា

ផ្គូផ្គងបង្អាប់ ចាប់ជល់ស្នេហា

ខ្មាសមិត្តសាលា រៀនវិទ្យាល័យ ។

- បងយំសោកស្ដាយ នឿយណាយដួងចិត្ត

ឆ្អែតឆ្អន់ជីវិត ស្នេហ៍បរាជ័យ

មួយលើក ពីរលើក ខកចិត្តត្បិតស្រី

ចង់តែក្សិណក្ស័យ ឱ្យផុតចម្បែង ។/

និពន្ធដោយៈ ផែន សុផលផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0tag:blogger.com,1999:blog-2901659779652626711.post-87158072751292963822013-08-03T05:26:00.001-07:002013-08-17T03:54:49.886-07:00ភូមិបេងជម្រកស្នេហ៍- នឹកដល់ភូមិបេង ភូមិកំណើតខ្ញុំ

ទីស្ថានសុខុម កាលនៅកុមារ

នឹកឪ នឹកម៉ែ កេរទ្រព្យដូនតា

នឹកអនុស្សារ ទុក្ខឥតពេលស្បើយ។

- ស្រណោះទឹកព្រែក ធ្លាប់ងូតឃ្វាលគោ

ស្រណោះម្លប់ពោធិ៍ខ្យល់រំភើយ

បឹងរាំង កកោរ ខ្នងជ្រុងកែវអើយ...

កន្លែងកៀកកើយ បងហើយនិងស្រី។

- វត្តក្រពុំឈូក បុណ្យចុះសីមា

ស្ដាប់លោកទេសនា ប្រណិប័តន៍ឃ្មាតខ្មី

តាមពុទ្ធឱវាទ មាគ៌ាប្រពៃ

ចាស់ទុំប្រុសស្រីមូលមីរជួបជុំ។

- ទោះបីឃ្លាតកាយ តែចិត្តនៅចាំ

ឃ្លាតឆ្ងាយច្រើនឆ្នាំ នឹកដល់ទ្រនំ

ភូមិបេងជម្រកស្នេហ៍ ដ៏ឧត្តម

រូបខ្ញុំក្រៀមក្រំ នឹកឥតរសាយ។/

និពន្ធដោយៈ ផែន សុផល ផែន សុផលhttp://www.blogger.com/profile/03975816968891878627noreply@blogger.com0