ប្រវត្តិរូបសង្ខេប
- គោត្តនាម និងនាមៈ ផែន សុផល ជាអក្សរឡាតាំងៈ PHEN SOPHAL ភេទ ប្រុស ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ កើតថ្ងៃទី០៣ខែមេសាឆ្នាំ១៩៨២
- នៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
- ឪពុកនាមៈ នន ណាន់ ជា កសិករ
- ម្ដាយនាមៈ សាំង អ៊ាច ជា កសិករ
- មានបងប្អូនបង្កើតចំនួនៈ ០៤ នាក់ ក្នុងនោះប្រុស ០២ និងស្រី ០២
- បងស្រីទី១ នាមៈ នន ចន្ធី ជា កសិករ មានសាម៉ីនាមៈ កឹម ម៉ាច ជា គ្រូបង្រៀន
- បងប្រុសទី២ នាមៈ នន វ៉ាន់ ជា កសិករ មានភរិយានាមៈ យិន ស៊ីណា ជា កសិករ
- ប្អូនស្រីពៅនាមៈ នន ចន្ធូ ជា កសិករ មានសាម៉ីនាមៈ គង់ សុភា ជា ទាហាន
- សព្វថ្ងៃរស់នៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
- តាមពិត,ខ្ញុំបាទគួរដាក់ត្រកូល នន ដូចបងស្រី បងប្រុស និងប្អូនស្រីដែរ។ តែដោយ
- ហេតុថា៖ លោកតាផែន និងលោកយាយអូន អ្នកទាំងពីរជាប្ដីប្រពន្ធគ្មានកូន ហើយ
- សុំម៉ែរបស់ខ្ញុំ ពីលោកតាសាំង និងលោកយាយសៀម មកចិញ្ចឹមតាំងពីតូចក្រូចឆ្មារ
- រស់នៅជាមួយគាត់ រហូតធំពេញវ័យក្រមុំ និងបានរៀបចំផ្សំផ្គុំជាមួយឪពុករបស់ខ្ញុំ
- ដែលជាកូនរបស់លោកតា នន និងលោកយាយ អ៊ូច ដោយមើលថែរក្សាលោកតា
- ផែន យាយ អូន ទាល់តែលោកទាំងពីរលាចាកគតិភព។ តាមសម្ដីរបស់ម្ដាយប្រាប់
- ថា លោកតាផែន ជាអាចារ្យការ-បុណ្យយ៉ាងចំណានមានប្រជាប្រិយនៅក្នុងភូមិឃុំ
- ពេលដែលគាត់វិលត្រឡប់ពីពិធីណាមួយ តែងតែស្រែកហៅឈ្មោះខ្ញុំឲ្យនំនេកចំណី
- លុះមុនពេលគាត់់ជិតដាច់ដង្ហើមបានផ្ដែផ្ដាំម្ដាយខ្ញុំ និងទុកសំលៀកបំពាក់អាចារ្យ
- សម្រាប់ខ្ញុំពេលចាស់ទៅផងដែរ។ អាស្រ័យហេតុដូចបានរៀបរាប់ខាងលើនេះ ទើប
- ខ្ញុំសម្រេចចិត្តយកត្រកូល ផែន មកដាក់ដើម្បីតបស្នងនូវក្ដីស្រឡាញ់ អ្នកគុណចំពោះ
- ម្ដាយឪពុករបស់ខ្ញុំកន្លងមក ។
- ផែន សុផល មកពី ផែន,សុ,ផល
- ផែន មានន័យថា ទម្រង់ បែបបទ
- សុ ឬសុខ មានន័យថា គ្មានទុក្ខកង្វល់ ភាពត្រជាក់ត្រជុំ
- ផល មានន័យថា ផ្លែផ្កា
- សរុបសេចក្ដីមក ផែន សុផល មានន័យថា បែបបទមួយដែលឆ្ពោះទៅរកការត្រជាក់
- ត្រជុំ និងទទួលបាននូវផ្លែផ្កាល្អសម្រាប់ជីវិត។
- - អំឡុងឆ្នាំ ១៩៩០-១៩៩៥ រៀននៅសាលាបឋមសិក្សាក្រពុំឈូក
- - អំឡុងឆ្នាំ ១៩៩៦-១៩៩៨ រៀននៅសាលាអនុវិទ្យាល័យក្រពុំឈូក
- - អំឡុងឆ្នាំ ១៩៩៩-២០០១ រៀននៅវិទ្យាល័យទន្លាប់
- -អំឡុងឆ្នាំ ២០០២-២០០៤ រៀននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ
- គរុនិស្សិតជំនាន់ទី១៤ ឯកទេស រូបវិទ្យា និងគីមីវិទ្យា ។
- -ឆ្នាំ ២០១៣ - ២០១៤ រៀននៅសកលវិទ្យាល័យឯកទេសនៃកម្ពុជា(ទួលគោក) ជានិស្សិត
- ឆ្នាំទី៤ ជំនាន់ទី១០ កម្រិត បរិញ្ញាប័ត្រ ផ្នែក គីមីវិទ្យា ។
- -ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ចូលបម្រើការងារនៅមន្ទីរ អ.យ.ក ខេត្តមណ្ឌលគិរី
បទពិសោធន៍ការងារ
- -អំឡុងឆ្នាំ ២០០៥-២០១១ ជាគ្រូបង្រៀននៅសាលាអនុវិទ្យាល័យអូររាំង
- -អំឡុងឆ្នាំ ២០០៥-២០១១ នេះដែរ ក្រៅពីបង្រៀនឯកទេស ជាអ្នកស្ម័គ្រចិត្តបង្រៀនភាសា
- អង់គ្លេស និងកុំព្យូទ័រ ។
- -ឆ្នាំ ២០០៨ ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ នៅ សែនមនោរម្យ។
- -ឆ្នាំ ២០០៩ ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាស្រុក នៅ អូររាំង ។
- -ឆ្នាំ ២០១១ ជាគ្រូបង្រៀនកុំព្យូទ័រ នៅមជ្ឈមណ្ឌលកុមារកំព្រា និងក្រីក្រខេត្តមណ្ឌលគីរី ៕
- -ឆ្នាំ ២០១២ ជានាយករងសាលាអនុវិទ្យាល័យអូររាំង ប្រកាសចេញពីក្រសួងអប់រំ យុវជន
- និងកីឡា ។
- -ធ្លាប់បានបញ្ចប់វគ្គបំប៉នសមត្ថភាពការប្រើប្រាស់បច្ចេកវិទ្យា ពត៌មាន និងសារគមនាគមន៍
- (ICT)ដែលរៀបចំដោយវិទ្យាស្ថានបើកទូលាយ និងក្រសួងអប់រំ យុវជន និងកីឡា ។
- -ធ្លាប់បានបញ្ចប់វគ្គបំប៉នសមត្ថភាពផ្នែកគ្រូវិទ្យាសាស្ត្រមធ្យមសិក្សាស្ដីពីការបង្ហាញ ការ
- ផលិតសម្ភារៈ ការធ្វើនិទស្សន៍ និងការធ្វើពិសោធន៍ ដែលរៀបចំដោយអង្គការវី អេស អូ
- ប្រចាំកម្ពុជា ។
- -ធ្លាប់បានបញ្ចប់វគ្គបំប៉នសមត្ថភាពភាពអ្នកដឹកនាំ និងគ្រប់គ្រង ដែលរៀបចំដោយអង្គការ
- អប់រំពិភពលោក ប្រចាំកម្ពុជា ។
- -ធ្លាប់បានបញ្ចប់វគ្គបំប៉នសមត្ថភាពភាពអ្នកដឹកនាំ និងគ្រប់គ្រង ដែលរៀបចំដោយអង្គការ
- វី អេស អូ ប្រចាំកម្ពុជា ។
- -ធ្លាប់បានបញ្ចប់វគ្គបំប៉នសមត្ថភាពផ្នែកគណនេយ្យ ដែលរៀបចំដោយក្រសួងអប់រំ យុវជន
- និងកីឡា ។
- -ធ្លាប់ជាអ្នកប្រឹក្សា និងដឹកនាំយុវជនក្នុងកម្មវិធីក្លឹបនិពន្ធ ស្រាវជ្រាវប្រពៃណី ទំនៀមទំលាប់
- និងការរស់នៅរបស់ជនជាតិភាគតិចព្នង នៅស្រុកអូររាំង ក្រោមការឧបត្ថម្ភពីអង្គការ ខេប
- ប្រចាំខេត្តកំពង់ចាម។
- -ធ្លាប់ជាទីប្រឹក្សា និងជំនួយការរបស់លោក ដេវីត និងអ្នកស្រី សារ៉ា ជនជាតិកូរ៉េ ប្រធាន
- មជ្ឈមណ្ឌលនៃក្ដីសង្ឃឹម នៅខេត្តមណ្ឌលគីរី ដើម្បីជួយកុមារក្រីក្រី ដែលពុំមានលទ្ធភាព
- បន្តការសិក្សា ។
- -ធ្លាប់ជាទីប្រឹក្សា និងជំនួយការលោកស្រី ជែមម៉ា បាងខល ជនជាតិពីលីពីន អ្នកស្ម័គ្រចិត្ត
- អន្តរជាតិ ដើម្បីជួយការងារសាលាស្រុកអូររាំង និងសាលាអនុវិទ្យាល័យអូររាំង ។
- -ឆ្នាំ ២០១៣ ជាសមាជិកសេវាកម្ម និងវិវាទកម្ម នៃគណៈកម្មការរៀបចំការបោះឆ្នោតតំណាង
- រាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភា នៅឃុំ សែនមនោរម្យ ។
- -ថ្ងៃទី០១ខែតុលាឆ្នាំ២០១៣ ជាបុគ្គលិកជំនួយការរដ្ឋបាល នៅអង្គការអន្តរជាតិណូម៉ាដ អ័រ
- អេស អាយ ប្រចាំខេត្តមណ្ឌលគិរី ។
- មុខងារ និងតួនាទីបច្ចុប្បន្ន
- -ជាមន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ នៃមន្ទីរអ.យ.ក ខេត្តមណ្ឌលគិរី
- ចំណង់ចំណូលចិត្ត
- -ពេលទំនេរ ធ្វើការងារផ្ទះ អានសៀវភៅ ឯកសារស្រាវជ្រាវផ្សេងៗ តែងកំណាព្យ ចម្រៀង
- និពន្ធរឿងសម្រាប់កុមារ រឿងខ្មោច លេងកីឡា (បាល់ទះ) ជាដើម ។
- សោភ័ណជីវិតស្នេហា
- -ប្រាថ្នានារីជាគូសំណព្វចិត្តៈ សម្រស់សមរម្យ ចេះយល់ចិត្តគ្នាទៅវិញទៅមក មានរបរពិត
- ច្បាស់លាស់ មានភាពវៃឆ្លាត យល់ពីនិស្ស័យរបស់ខ្លួន តម្លាភាពរវាងគ្រួសារ ។
- -មានលំនៅស្ថាន និងផ្ទះមួយសមរម្យ មានដំណាំច្រើនមុខ ចិញ្ចឹមសត្វ សួនច្បារផ្កាចំរុះ មាន
- បណ្ណាល័យចល័ត បន្ទប់ទទួលភ្ញៀវ ចង្ក្រានបាយ បង្គន់អនាម័យ ភ្លើងអគ្គីសនី និងរបរបន្ទាប់
- បន្សំបន្ថែមលើកិច្ចការគ្រូបង្រៀន ។
- បំរាមចិត្តខ្លួនឯង
- -ការផឹកស៊ីមានដែនកំណត់ ដូចជា ជួបជុំមិត្តភ័ក្ដិម្ដងម្កាល មានភ្ញៀវក្នុងក្រុមការងារ ពិធីបុណ្យ
- ទានជួបជុំក្រុមគ្រួសារបងប្អូន សាច់ញាតិ ។
- -មិនលេងល្បែងស៊ីសងគ្រប់ប្រភេទ ។
- -ជំហរលើការត្រិះរិះពិចារណា ។
- -សំលៀកបំពាក់សមរម្យ ដួងចិត្តបើកទូលាយ ។
- -ប្រើប្រាស់គំនិត ឆ្នៃប្រឌិត ចក្ខុវិស័យលើការអភិវឌ្ឍលើការងារ ។