ស្នាដៃមិត្តអ្នកកវី



2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. បុព្វវេរាកម្ម
    បទ ពាក្យ ៧
    លោក ស. សុផល
    ប្រធានអង្គការ ហាស្កូ កម្ពុជា (Hasco Cambodia)
    អតីតសិស្សវិ. ទេពប្រណម្យ ខេត្តកណ្តាល អ្នកនិពន្ធ
    ================================
    កម្មជាតិនេះសែនអាក្រក់ក្រៃ
    ឃាំងបងនឹងស្រី មិនឱ្យជិតគ្នា
    ញ៉ាំបងនឹងស្រីឱ្យមានវេរា
    ដួងចិត្តគ្រាំគ្រា មិនដូចបំណង ។

    ព្យុះកម្មយើងពី អតីត(១)ជាតិ
    ដូចមកបៀនបៀត ខកបំណង
    ញ៉ាំងចិត្តឱ្យមិន មេត្តាបង
    ព្រោះអីនួននាង មានគេហើយ ។

    មិនស្រលាញ់ មិនមិនអាណិត
    ទោះអស់ជីវិត មិនព្រមឡើយ
    ទោះលោកនេះអស់ ប្រុសក៏ដោយ
    ជីវិតដង្ហើយ រកអ្នកផ្សេង ។

    ជីវិតតោកយ៉ាក ខ្វះនិស្ស៍យ
    ម្ខាងខំលកលៃ ជាគូរព្រេង
    ម្ខាងនេះមានកម្ម គិតតែឯង
    ឯគេខែងរែង លកអ្នកផ្សឹង ។

    វិបត្តិដួងចិត្ត កើតពីកម្ម
    កម្មតាមចំណាំ ដូចទន្ទឹង
    កម្មអ៊ើយប្រកប ចំស្នេហ៌ហ្នឹង
    ដែលខ្ញុំខំប្រឹង ថែមិនអាក់ ។

    នេះមកពីយើងមានកម្មពារ
    ឱ្យបងវេទនា ជាប់ជំពាក់
    ដឹងហើយតែនៅតែខំលាក់
    ខំបំភ្លេចុអ្នក តែមិនបាន ។

    ដឹងហើយថា មិនអាចទៅរួច
    នៅតែចង់គួច ព្រោះបានសុខសាន្ត
    សុខក្នុងចិត្ត១គ្រាបានក្សាន្ត
    ទោះក្តីរំខាន ដល់កម្រិត ។

    ដឹងហើយថាមិន អាចបានជួប
    ជាតិនេះបានរួប រួមជីវិត
    អូនមានជម្រើស គូរស្នេហ៌ស្និទ្ធ
    ឆ្កួតដល់មក្រិត នៅរង់ចាំ ។

    សួរចិត្តថា នៅចាំធ្វើុុអី ?
    បើរូបស្រស់ស្រី ថាកុំចាំ
    ទង្រាំចិត្តរំ លឹកតឿនផ្តាំ
    ធ្វើចិត្តឱ្យស៊ាំ នឹងក្តុកក្តួល ។

    សួរចិត្តខ្លួនឯង ដូចមិនដឹង
    តាំងចិត្តខំប្រឹង នៅរៀងរាល់
    ព្រឹកល្ងាច យប់ ថ្ងៃ ម្តេចច្របល់
    មិនចង់ខ្វាយខ្វល់ ពីស្នេហ៌នេះ ។

    ស្នេហ៌ដែលខ្វះ រស្មីខ្វះផ្លូូវ
    ស្នេហ៌ដែលមិនត្រូវ ស្នេហ៌ខ្វះត្រិះ
    ស្នេហ៌ដែលកម្មមិនរបេះ
    ស្នេហ៌ដែលមិនចេះ ឱ្យតម្លៃ ។

    ស្នេហ៌តែម្ខាង ស្នេហ៌ដែលមិនកើត
    ស្នេហ៌ដែលមិនខ្នើត ឈឺដួងចៃ
    ស្នេហ៌ដែលបងលះបង់ច្រើនក្រៃ
    ស្នេហ៌ដែលព្រមក្ស៍យ ស្នេហ៌លះបង់ ។

    មិនដឹងស្នេហ៌ដែល អូនប្រាថ្នា
    ជាក្តីយ៉ាងណា ? សួរតាមត្រង់
    ឬស្នហ៌១ដែល តាមចំណង់?
    ស្នេហ៌ពិតបស់បង គ្មានតម្លៃ ?

    ស្នេហ៌ដែលបងមាន ជាស្នេហ៌កម្ម
    មកជាន់ទន្ទ្រាំ ឈឺស្ទើរក្ស៍យ
    ពេលអូនបញ្ឈឺ ពាក្យសម្តី
    បងទ្រាំមិនស្តី តែចិត្តឈឺ ។

    ធ្វើនិយាយលេងសើចញញឹម
    ខំទ្រាំខំត្រឹម ធ្វើមិនលឺ
    ជួននិយាយប៉ះ ចិត្តឱ្យឈឺ
    ដឹងហើយនៅឌឺ បញ្ឈឺទៀត ។

    និយាយអ្នកផ្សេង ដែលអូនប៉ង
    អ្នកដែលអូនផ្សង ជួបមិនឃ្លាត
    ទោះដឹងថារាម ផ្សងនួននាថ
    ក៏អូនមានស្នៀត បញ្ឈឺនឹងមុខ ។

    មិនទុកមុខ មិនព្រមយល់ចិត្ត
    បញ្ឈឺថែមរិត ចង់ថែមទុក្ខ
    សួរចិត្តអូនថាបានក្តីសុខ ?
    ដឹងបងមានទុក្ខ ព្រោះសម្តី ។

    កម្មនេះកម្មក្រាស់ មិនមែនល្មម
    ធ្វើម៉េចទើបសម ឱ្យុអស់ភ៌យ
    ឱ្យុបានស្រាន្តចិត្ត ដែលស្នេហ៌ស្រី
    អូនជួយស្រដី ប្រាប់បងផង ។

    ធ្វើយ៉ាងម៉េចទើប បំភ្លេចបាន
    ភ្លេចកែវកល្យាន សូម្បីម្តង
    ឱ្យវេទនាចិត្តពីស្នេហ៌ស្នង
    លើកែវនួនល្អង ដែលមិនប្រួល ។

    កម្មក្នុងចិត្តបង កម្មវិបត្ត
    កម្មស្នេហ៌ចិត្តខ្ចាត់ ចិត្តដែលជ្រួល
    ព្រោះស្នេហ៌មិនដូច ចិត្តឈឺហួល
    ចិត្តមិនប្រែប្រួល រស់តាមកម្ម ។


    រក្សាសិទ្ធដោយ អ្នកនិពន្ធ
    ===================================
    (១) ត្រូវអានថា អាឌិត

    ReplyDelete